វាជាប្រព័ន្ធនៃការពិភាក្សា និងបញ្ចេញមតិដែលត្រូវបានដំណើរការដោយ GitHub Discussions ដែលអនុញ្ញាតអោយអ្នកទស្សនាគេហទំព័ររបស់អ្នកអាចធ្វើការបញ្ចេញមតិ និងជជែកគ្នាតាមរយៈ comments និង reactionsលើគេហទំព័ររបស់អ្នកតាមរយៈ GitHub! យកលំនាំតាម utterances។
- បើកបង្ហាញប្រភពកូដ - Open source ។🌏
- គ្មានការតាមដាន, គ្មានពាណិជ្ជកម្ម, ឥតគិតថ្លៃជានិច្ច។ 📡 🚫
- មិនត្រូវការ Database ។ រាល់ទិន្នន័យទាំងអស់នឹងត្រូវរ៉ាប់រងការរក្សាទុកដោយ GitHub
- គាំទ្រចំពោះ ការកែច្នៃម៉ូតស្បែកផ្ទាល់ខ្លួន! 🌗
- គាំទ្រចំពោះ ភាសាជាច្រើន។ 🌐
- អាច config បានយ៉ាងទូលំទូលាយ។ 🔧
- អាច fetches comments ថ្មី និងកែសម្រួលមតិតាមរយៈ GitHub ដោយផ្ទាល់។ 🔃
- អាច host ដោយខ្លួនឯងបាន! 🤳
ចំណាំ giscus គឺកំពុងតែស្ថិតក្រោមការអភិវឌ្ឍន៍នៅឡើយទេ។ GitHub គឺកំពុងតែអភិវឌ្ឍន៍មុខងារពិភាក្សា និង API របស់វាយ៉ាងសកម្ម។ ដូច្នេះ, មុខងារ giscus ពេលខ្លះអាចនឹងមានបញ្ហា ឬមិនដំណើរការម្តងម្កាលជាដើម។
នៅពេលដែល giscus ដំណើរការ, GitHub Discussions search API ត្រូវបានប្រើដើម្បីស្វែងរកការពិភាក្សាដែលភ្ជាប់ជាមួយទំព័រដោយផ្អែកលើទិសដៅដែលបានជ្រើសរើស (URL, pathname
, <title>
, etc.)។ ប្រសិនបើមិនអាចរកឃើញការពិភាក្សាដែលត្រូវគ្នានោះទេ giscus bot នឹងបង្កើតការពិភាក្សាដោយស្វ័យប្រវត្តិ នៅពេលដែលនរណាម្នាក់បញ្ចេញមតិយោបល់ ឬប្រតិកម្មជាលើកដំបូង។
ដើម្បីសរសេរមតិ, អ្នកប្រើប្រាស់ giscus app ដាច់ខាតត្រូវតែសុំការអនុញ្ញាតចូលគណនី ដើម្បីបង្ហោះមតិ ដោយប្រើប្រាស់ GitHub OAuth ។ ឬម៉្យាងទៀតអ្នកប្រើក៏អាចធ្វើការសរសេរមតិតាមរយៈ GitHub ដោយផ្ទាល់ក៏បាន។ អ្នកអាចគ្រប់គ្រង comments នៅលើ GitHub ដោយផ្ទាល់។
ប្រសិនបើអ្នកប្រើប្រាស់ giscus, សួមជួយ អោយផ្កាយ 🌟 giscus នៅលើ GitHub និង giscus
topic ទៅកាន់ repository របស់អ្នក! 🎉
អ្នកអាចធ្វើការ configurations បន្ថែម (e.g. អនុញ្ញាតឱ្យមានប្រភពដើមជាក់លាក់) ដោយធ្វើតាម ការណែនាំអំពីការប្រើប្រាស់កម្រិតខ្ពស់.
ដើម្បីប្រើប្រាស់ giscus ជាមួយនឹង React, Vue, ឬ Svelte, សូមឆែកមើល giscus component library.
ប្រសិនបើអ្នកធ្លាប់ប្រើប្រព័ន្ធផ្សេងទៀតដែលប្រើ GitHub Issues (ឧទាហរណ៍៖ utterances, gitalk), អ្នកអាច បម្លែងពី existing issues ទៅជា discussions។ បន្ទាប់ពីបានបម្លែងហើយ, គ្រាន់តែបញ្ជាក់ដើម្បីប្រាកដថាការ mapping រវាងចំណងជើងការពិភាក្សានិងទំព័រគឺពិតជាត្រឹមត្រូវ បន្ទាប់មក giscus នឹងប្រើការពិភាក្សាដោយស្វ័យប្រវត្តិ។
មើល CONTRIBUTING.md
ឯកសារ README នេះមានភាសាដូចជា:
- Arabic (العربية)
- Беларуская
- български
- Català
- Čeština
- Dansk
- Deutsch
- English
- Esperanto
- Español
- Euskera
- Persian (فارسی)
- Français
- Ελληνικά
- Srpsko-Hrvatski (BCMS)
- עברית
- Magyar
- Indonesia
- Italiano
- 日本語
- ភាសាខ្មែរ
- 한국어
- Nederlands
- Polski
- Português
- Română
- Русский
- ภาษาไทย
- Türkçe
- Tiếng Việt
- Українська
- O'zbek
- 简体中文
- 繁體中文
- 香港繁體